ព័ត៌មានសន្តិសុខសង្គម

មិនទាន់ចាប់បាន អ្នកបើករថយន្ត បុកម៉ូតូបង្កឲ្យ បុរសចំណាស់ម្នាក់ស្លាប់

មិនទាន់ចាប់បានអ្នកបើករថយន្តបុកម៉ូតូបង្កឱ្យបុរសចំណាស់ម្នាក់ស្លាប់

ព្រៃវែង៖សមត្ថកិច្ចមិនទាន់ចាប់បានអ្នកបើករថយន្តបុកម៉ូតូពេលកំពុងបត់បណ្តាលឱ្យបុរសចំណាស់ម្នាក់ស្លាប់ភ្លាម។ហេតុការណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៦៥-៦៦ក្នុងភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែងកាលពីសៀលថ្ងៃទី១៧ខែមករាឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ ព្រៃវែង 1J-1672 បើកបរដោយឈ្មោះ ជា ចុង អាយុ៧៨ឆ្នាំ នៅភូមិព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។ម៉ូតូបានបត់ឆ្វេងក៏មានរថយន្តមិនស្គាល់អត្តសញ្ញាណ បើកមក បុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឱ្យអ្នកជិហម៉ូតូស្លាប់ភា្លម។
ក្រោយកើតហេតុរថយន្តបានបង្កើនល្បឿនបើករត់គេចខ្លួនបាត់។បន្ទាប់មកសមត្ថកិច្ចបានចុះវាស់វែងនិងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង។រហូតមកដល់ពេលនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកអ្នកបើករថយន្ត ដើម្បីយកមកទទួលខុសត្រូវចំពោះមិខច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *