ភ្នំពេញ៖ពលរដ្ឋបានចាប់ជនម្នាក់យកប្រគល់ឱ្យសមត្ថកិច្ចករណីលួចគាស់ផ្ទះនិងលួចទូរស័ព្ទនៅក្នុងភូមិអង្គសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យកាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ សៀង អៀន ភេទប្រុស អាយុ ៣៣ឆ្នាំជាមេការសំណង់ ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ជិះម៉ូតូហុងដាឌ្រីម ពាក់ផ្លាកលេខ ភ្នំពេញ1FX-2706 ។ចំណែកជនសង្ស័យឈ្មោះ ថារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ម្ចាស់ទូរស័ព្ទបានឱ្យដឹងថា៖ ជនសង្ស័យបានលួចទូរស័ព្ទ OPPO របស់គាត់យកទៅបាត់ពេលគាត់ដេកដាក់នៅជិតខ្លួន។ជនរងគ្រោះបន្តថា បន្ទាប់មករូបគាត់ក៏បានខលទៅលេខទូរស័ព្ទគាត់ពេលនោះក៏មានពលរដ្ឋបានលើកដោយប្រាប់ថា ជនសង្ស័យពលរដ្ឋបានចាប់ខ្លួនព្រោះលួចគាស់បន្ទប់ផ្ទះជួល។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចមូលដ្ឋានកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់៕