ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកទំនិញ បុករថយន្តមន្ត្រីគយពីក្រោយ ធ្លាក់ស្នាមភ្លោះមនុស្ស០៤នាក់រងរបួស

 

សៀមរាប ៖ រថយន្តធុនធំដឹក ទំនិញ បុករថយន្តមន្ត្រីគយនិងរដ្ឋករ ពីក្រោយធ្លាក់ស្នាមភ្លោះ មនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល។ហេតុការណ៍បានកើតឡើង នារសៀលថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១ នៅលើដងផ្លូវជាតិលេខ៦៧ (ហាយវេ) ត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកបន្ទាយស្រី ដែលស្ថិតក្នុងហេតុការណ៍បានអោយដឹងថា ករណីគ្រោះ ថ្នាក់ចរាចរណ៍រនេះ បង្កឡើងដោយរថយន្ត ម៉ាក HYUNDAI TRACTOR ពណ៌ ស ពាក់ផ្លាកលេខ កំពង់ចាម3A- 6255 បេីកបរដោយឈ្មោះ នី គន្ធា ភេទ ប្រុស អាយុ ២៧ឆ្នាំ រស់ នៅ ភូមិ ប្រស្រែលើឃុំវិហាលួង ក្រុងសួងខេត្តត្បួងឃ្មុំ មានអ្នករួមដំណើរ ម្នាក់ ក្នុងទិសដៅពីត្បួង ទៅ ជើង។ រថយន្តខាងលើបានបុក នឹងរថយន្ត មួយគ្រឿង ទៀតពីក្រោយម៉ាក TOYOTA CAMRY 2007 ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ រដ្ឋ 10 . 2- 0285 ដែលបើកបរដោយឈ្មោះ លិញ លោ ភេទ ប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ ឪ ឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាមន្ត្រីប៉េអឹម។ មានអ្នករួមដំណេីរចំនួន០៣ នាក់ ក្នុងទិសដៅស្របគ្នា បណ្តាលអោយធ្លាក់ស្នាមភ្លោះហើយ មនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល។ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែក ហើយប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី។

ទោះជាមន្ត្រីនគរបាលមិនបានបញ្ជាក់ថាមូលហេតុនៃគ្រោះថ្នាក់នោះផ្តើមចេញពីអ្វីហើយអ្នករងរបួសជាអ្នកណា តែប្រភពពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តដែលធ្លាក់ស្នាមភ្លោះ ជារបស់គយនិងរដ្ឋករ ដែលរួមដំណើរដោយមន្ត្រីប៉េអឹម។ រថយន្តរងគ្រោះ បានបើកស្ទាក់និងរារាំងរថយន្តដឹកទំនិញ ក្នុងគ្រាដែលរថយន្តទំនិញកំពុងមានល្បឿន ហើយថយន្តគយនៅនៅរេរ៉ពីមុខ ក៍ត្រូវរថយន្តបង្កបុកពេញទំហឹងតែម្តង។តែប្រភពមិនបានបញ្ជាក់ថា រថយន្តធ្លាក់ស្នាមភ្លោះនោះ ជាគយខេត្តឬគយក្រសួងនោះឡើយ។
ក្នុងករណី ខាងព័ត៌មានពុំអាចទំនាក់ទំនងសុំការពន្យល់ពីមន្ត្រីគយដែលរងរបួសនោះទេ។ តែរងចាំទទួលការពន្យល់ បើមានការបកស្រាយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *