ព័ត៌មានសន្តិសុខសង្គម

ឆេះឃ្លាំងស្តុកទំនិញមួយកន្លែងស្លាប់មនុស្ស០២នាក់ក្នុងខណ្ឌបឹងកេងកង

 

ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះឃ្លាំងស្ដុកទំនិញរបស់ក្រុមហ៊ុនឡុងភឿងបណ្តាលឱ្យមនុស្ស២នាក់បានស្លាប់ក្នុងហេតុការណ៍នេះ។ឃ្លាំងស្ដុកទំនិញនេះ ស្ថិតក្នុង ដីឡូលេខ៥ ផ្លូវ៣៥៨ ក្រុម៣០ ភូមិ៤ ស្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកងកាលពីទៀបភ្លឺ ចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១សមត្ថកិច្ចបាននិងកំពុងជួយអន្តរាគមន៍យកសពចេញ។

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះថា អគ្គិភ័យដែលឆេះឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង មិនទាន់បានរលត់ទាំងស្រុងនៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចកំពុងសហការគ្នាជួយអន្តរាគមន៍។
តាមការបញ្ជាក់ពីម្ចាស់ទីតាំង ឃ្លាំងខាងលើមានស្ដុកនៅថង់ផ្លាស្ទិច, គ្រឿងជ័រ និងសម្ភារមួយចំនួនធំ។ ដោយឡែកចំពោះមូលហេតុដែលនាំឱ្យកើតអគ្គិភ័យ និងការខូចខាតសមត្ថកិច្ចមិនទាន់បានបញ្ជាក់នៅឡើយទេ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *