ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួននគរបាលក្លែងក្លាយម្នាក់ ដែលបន្លំជាមន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកពញាឮ ខេត្តកណ្តាល ឃាត់ខ្លួនបញ្ជូនបន្តមកឲ្យកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោយពីជនសង្ស័យរូបនេះ បានក្លែងបន្លំជាមន្ត្រីនគរបាលនៃមន្ទីរបទល្មើសគ្រឿងញៀន ។

ជនសង្ស័យមានឈ្មោះ ផាន់ សុវណ្ណ ភេទប្រុស ដែលឈ្មោះក្នុងកាតនគរបាលជាតិ គឺឈ្មោះ ហៃ សំអាន ឋានន្តរសក្តិថ្នាក់ វរសេនីយ៍ទោ (សក្តិ ៤កន្លះ) ត្រូវបានឃាត់ខ្លួននៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២២ នៅអធិការនគរបាលស្រុកពញាឮ ខេត្តកណ្តាល ។

តាមចម្លើយសារភាពរបស់នគរបាលក្លែងក្លាយរូបនេះបានឱ្យដឹងថា រូបគេស្គាល់មន្ត្រីនគរបាលម្នាក់ (នគរបាលក្លែងក្លាយ) ឈ្មោះ អ៊ូច ចំរើន អះអាងជានគរបាលផ្កាយ១ នៅនាយកដ្ឋានបុគ្គលិក ជាអ្នករត់ការជួយឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ ដែលដំបូងឡើយចូលធ្វើទាហាន  ក្រោយមកប្ដូរមកនគរបាលវិញ ចុងក្រោយផ្តេមកជាមន្រ្តីនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ផ្នែកស៊ើបអង្កេត ប៉ុន្តែរូបគេមិនដែលបានធ្វើសកម្មភាពអ្វីនោះទេ ហើយកន្លងមករូបគេធ្លាប់បានចូលជាកម្លាំងសម្ងាត់ ចុះចាប់មុខសញ្ញាលក់គ្រឿងញៀន នៅស្រុកញាឮ និងស្រុកឧដ្ដុង្គ សរុបចំនួន ៣ការករណី ផងដែរ។

បើតាមសមត្ថកិច្ចឱ្យដឹងថា ចំពោះករណីឈ្មោះ ផាន់ សុវណ្ណ នេះ ជាករណីក្លែងបន្លំជាមន្ត្រីនគរបាលជាតិ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ ចំណែកឈ្មោះ អ៊ូច ចំរើន ភេទប្រុសអាយុប្រហែល៥០ឆ្នាំ គឺជាមេក្លោង និងជាអ្នករៀបចំឱ្យ ឈ្មោះ ផាន់ សុវណ្ណ ប្រព្រឹត្តសកម្មភាពក្លែងជាមន្ត្រីនគរបាលជាតិ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ការិយាល័យទី១) ដែលពុំទាន់បានឃាត់ខ្លួននៅឡើយទេ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ផាន់ សុវណ្ណ កម្លាំងទំនាញកំពង់កសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *