Uncategorized

វិន័យទូទៅនៃកងទ័ពគឺគោរពច្បាប់រដ្ឋអធម្មនុញ្ញ,បទបញ្ជា,និងមានឆន្ទៈតស៊ូក្នុងការងារ

 

ព្រះវិហារ៖លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក ក៏បានធ្វើការផ្តាំផ្ញើទៅកាន់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ធ្វើយ៉ាងណាអនុវត្តឱ្យបានល្អវិន័យទូទៅរបស់កងទ័ព,ត្រូវ គោរពច្បាប់រដ្ឋធម្មនុញ្ញ បទបញ្ជា សារាចរ សេចក្តីណែនាំ របស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក, ត្រូវមានឆន្ទៈតស៊ូក្នុងការងារ។ ដើម្បីលើកកម្ពស់សមត្ថភាពការងារប្រកប់ដោយគុណធម៌ រក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យល្អ ជាមួយនាយទាហាន ពលទាហានក្នុងអង្គភាព ពិសេសយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យនិងចូលរួមអនុវត្តនូវវិធានការ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំលេខ៣ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង នៅក្នុងភារកិច្ចការពារជាតិមាតុភូមិ របស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ នៅតាមភូមិសាស្ត្រដែលអង្គភាពខ្លួនទទួលខុសត្រូវ ក្នុងអំឡុងពេលជាង១០ឆ្នាំកន្លងមកនេះ បានយ៉ាងល្អប្រសើរ។
ការកោតសរសើរ និងវាយតម្លៃ របស់ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងនៅក្នុងពិធីប្រជុំសំណេះសំណាលសួរសុខទុក ជាមួយនាយ និងពលទាហាន នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ រួមនឹងអង្គភាពវរសេនាតូចចំណុះទាំង៥ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅអគារទីបញ្ជាការកងពលតូចលេខ៨៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *