Uncategorized

ផ្លាស់ប្ដូរស្នងការនគរបាលខេត្តពោធិ៍សាត់ជាផ្លូវការហើយ

 

​ខេត្តពោធិសាត់​៖​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ផ្ទេរតំណែង​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​
​ប្រកាស​នៃ​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី​៧​ខែកញ្ញា​ឆ្នាំ​២០២០​ត្រូវបាន​ផ្ទេរ​ភារកិច្ច​តែងតាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេ​ង ពី​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ មកជា​ស្នងការ​នគរបាល​ខេត្តពោធិសាត់​។​ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សារុន​ចាន់​ធី​ដែល​ត្រូវបាន​ដាក់ឱ្យចូល​និវត្តន៍​។ ក៏ប៉ុន្តែ​លោក​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​តែងតាំង និង​ផ្តល់​ឋានៈ​ជាទី​ប្រឹក្សា ក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ អនុរដ្ឋលេខាធិការ​។ នេះ​បើ​យោងតាម ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​។​

​សូមជម្រាបថា នាពេល​កន្លងមក ថ្មីៗ​នេះ ស្នងការ​នគរបាល​ខេត្ត​មួយចំនួន ត្រូវបាន​ផ្លាស់ប្តូរ មានដូចជា​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ករ​មានជ័យ​,​ខេត្តបន្ទាយមានជ័យ​,​ខេត្តកំពង់ធំ​,​និង​ខេត្តពោធិសាត់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *