Uncategorized

លោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកជល់គីរី

 

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤​ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល កងកម្លាំងនគរបាល នៃអធិដ្ឋាននគរបាលស្រុកជលគិរី ក្នុងកម្មវិធីនេះដែរមានការអញ្ជើញចូលរួមពីលោកស្នងការរង លោកនាយ នាយរងការិយាល័យបុគ្គលិក លោកអធិកា លោក លោកស្រីអធិការរង លោក លោកស្រីនាយ នាយរងផ្នែក និងលោកនាយ នាយរងប៉ុស្តិ៍ និងមន្រ្តីនគរបាល ចំណុះអធិដ្ឋាននគរបាលស្រុកជលគិរីផងដែរ។

ក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍សំណេះ សំណាល សួរសុខទុក្ខដល់កងម្លាំងនគរបាលយើង ប្រកបដោយភាពស្និតស្នាលក្រៃលែង មិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានកោតសរសើរចំពោះកងកម្លាំងនគរបាលយើង ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តទាំងថ្ងៃទាំងយប់ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ និងរក្សាបាននូវភាពសុខសាន្តនៅតាមមូលដ្ឋាន។

មិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំអធិការដ្ឋាន និងមន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកជលគិរីទាំងអស់ បន្តការយកចិត្តទុកដាក់ រៀនសូត្រពីមិត្តៗរៀមច្បងលើការងារជំនាញ ដកស្រង់បទពិសោធន៍ល្អៗ គោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជូននូវបទវិន័យរបស់កងកម្លាំងនគរបាលជាតិលេខ ៨៧៣ លើកកម្ពស់សាមគ្គីភាពផ្ទៃក្នង ឲ្យបានល្អប្រសើរ រក្សាការសម្ងាត់របស់អង្គភាពឲ្យបានខ្ពស់ ពិសេសកងកម្លាំងនគរបាលយើងត្រូវយកចិត្តទុកដាក់លើការងារនគរបាល និងសហគមន៍ ចាត់វិធានការល្បាតជាប្រចាំតាមគោលដៅសំខាន់ៗ ដើម្បីបង្ការ និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវ បទ ល្មើសមួយចំនួនដូចជា បញ្ហាគ្រឿងញៀន, បញ្ហាក្មេងទំនើង, បញ្ហាចរាចរណ៍ បញ្ហាល្បែង ស៊ីសងគ្រប់ប្រភេទ និងបញ្ហាផ្សេងៗមួយចំនួនទៀត ដែលងាយនឹងប៉ះពាល់ដល់សន្តិសុខនៅតាមមូលដ្ឋាន និងសង្គមជាតិទាំងមូល បន្ទាប់មកលោកឧត្ដមសេនីយ៍ទោ ស្នងការ បានបន្ដអញ្ជើញត្រួតពិនិត្យ អាគារ កន្លែងធ្វើការងារ របស់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ និងការធ្វើអនាម័យនៅជុំវិញទីធ្លាអធិការដ្ឋាន ខាងក្នុង និងខាងក្រៅកន្លែងធ្វើការឲ្យបានស្អាត មានសោភ័ណភាពល្អ និងមានផាសុខភាពល្អប្រសើរ។

ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ជូនពរដល់កងកម្លាំងនគរបាលយើងឲ្យមានសុខភាពល្អ ទទួលបានសុខសុវត្ថិភាព និងសមប្រកបពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃៀងឃ្លាតឡើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *