ព័ត៌មានអន្តជាតិ

ចៅប្រុសអតីតមេដឹកនាំបារាំងថា÷រុស្ស៊ី ជាប្រទេសមួយដែលពិភពលោកត្រូវការ

ព័ត៌មានអន្តរជាតិ៖ចៅប្រុសរបស់អតីតប្រធានាធិបតីបារាំងលោកCharles de Gaulle ដែលជាសកម្មជនសង្គមលោកPierre de Gaulle បាននិយាយ៖ នៅក្នុងពិធីបើកការតាំងពិពណ៌ឧទ្ទិសដល់ខួប១០០ ឆ្នាំនៃការបង្កើតការទូតទំនាក់ទំនងរវាងសហភាពសូវៀតនិងបារាំងថា អឺរ៉ុប និងក្រុងប៉ារីសត្រូវការវត្តមានរុស្ស៊ី។
លោកde Gaulle បានសង្កត់ធ្ងន់ថាបទពិសោធន៍នយោបាយ និងសេដ្ឋកិច្ចទាំងអស់បង្ហាញថារុស្ស៊ី អាចធ្វើអ្វីៗសម្រេចដោយគ្មានអឺរ៉ុប។ខណដែលអឺរ៉ុប និងបារាំង មិនអាចធ្វើដោយគ្មានរុស្ស៊ីទេ ។
យោងតាមលោក Gaulle បានបន្តថា កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី គឺចាំបាច់សម្រាប់អឺរ៉ុប និងពិភពលោកដើម្បីធានាស្ថិរភាព ក៏ដូចជាសុខុមាលភាពរបស់ប្រជាជន។លោក បន្ថែមថា«ខ្ញុំចាត់ទុកវាជាកាតព្វកិច្ចរបស់ខ្ញុំក្នុងការពន្យល់រឿងនេះដល់ជនជាតិបារាំង» អឺរ៉ុប និងពិភពលោកទាំងមូល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *