ព័ត៌មានអន្តជាតិ

រុស្ស៊ីហាមមិនឲ្យសិស្សស្លៀកពាក់មូស្លីម ចូលសាលាទេ

ព័ត៌មានអន្តរជាតិ៖អាជ្ញាធរអប់រំតំបន់វ្ល៉ាឌីមៀនៃប្រទេសរុស្ស៊ី បានហាមឃាត់សិស្សានុសិស្សមិនឲ្យមានការស្លៀកពាក់បែបសាសនាមូស្លីម រួមទាំងហ៊ីចាបនិងនីកាប ចូលសាលារៀននោះទេ។ ដែលជាផ្នែកមួយនៃវិធានការថ្មីពាក់ព័ន្ធនឹងឯកសណ្ឋានក្នុងគ្រឹះស្ថានសិក្សា ។
ក្រសួងអប់រំ និងគោលនយោបាយយុវជនប្រចាំតំបន់នោះ បានឲ្យដឹងថា នេះជាប្រការថ្មីដែលត្រូវបន្ថែមទៅក្នុងច្បាប់របស់ខ្លួនស្តីពីតម្រូវការស្តង់ដារ សម្រាប់សម្លៀកបំពាក់សិស្ស ចំពោះការអប់រំទូទៅបឋមមូលដ្ឋាន និងមធ្យមសិក្សា។
គួរបញ្ជាក់ថា វិសោធនកម្មនេះ ចែងថាសម្លៀកបំពាក់ដែលបង្ហាញពីសាសនារបស់សិស្ស (រួមទាំងហ៊ីចាបនីកាបជាដើម) មិនត្រូវបានអនុញ្ញាតឲ្យពាក់នៅក្នុងស្ថាប័នអប់រំឡើយ។
ក្រសួង ក៏បានបញ្ជាក់ថា ច្បាប់នេះអនុលោមតាមរដ្ឋធម្មនុញ្ញរបស់រុស្ស៊ី ព្រមទាំងច្បាប់សហព័ន្ធស្តីពីសមាគម និងការអប់រំសាសនា ហើយមិនកំណត់គោលដៅផ្ដោតខ្លាំងតែលើសម្លៀកបំពាក់មូស្លីមនោះទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *