Uncategorized

លោក ជិន ប៊ុន ធឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បើកការដ្ឋានស្ថាបនាដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ច្រាំងចំរេះទី១ ឆ្នាំ២០២៤

រដ្ឋបាលខណ្ឌប្ញស្សីកែវ ÷ នារសៀលថ្ងៃសុក្រ ទី ១២ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសង្កាត់ច្រាំងចំរេះទី១ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានបើកការដ្ឋានស្ថាបនាដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ ដោយមានការចូលរួមពី លោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធាន និងមន្ត្រីការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ លោក-លោកស្រីចៅសង្កាត់-ចៅសង្កាត់រង ក្រុមប្រឹក្សាសង្កាត់ ស្មៀន មេភូមិ និងក្រុមហ៊ុនម៉ៅការ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន ១១០ នាក់។
ការដ្ឋានដែលត្រូវបើកឲ្យដំណើរការមាន ០២ គម្រោង÷
+1-ជួសជុលប្រព័ន្ធលូ មុខកាត់ ០.៦០ម ប្រវែង ៥៩១ម ស្ថិតនៅភូមិ១ ភូមិ២ និងភូមិ៤
+2-ជួសជុលផ្លូវបេតុងអាមេ ប្រវែង ៨៥២ម ទទឹងមធ្យម ៤.៣៨ម កម្រាស់ ០.១៥ម ស្ថិតនៅភូមិ១ ភូមិ២ និងភូមិ៤ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *