Uncategorized

លោកឧត្តមសេនីយ៍ត្រី វង្ស វិត ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ៦លានរៀល ជូនគ្រួសារសពអនុសេនីយ៍ឯក សុខ វុត មន្ត្រីវីរៈសេនាតូចនគរបាលការពារព្រំដែនគោក៨៩១

(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃសុក្រ ៧ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរជាតិកម្ពុជា បានចាត់តំណាងឱ្យលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ផែនការងារធនធានមនុស្ស យកថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៦លានរៀល (ប្រាំមួយលានរៀល) ប្រគល់ជូនក្រុមគ្រួសារលោកអនុសេនីយ៍ឯក សុខ វុត មន្ត្រីវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ដែលទទួលមរណភាពកាលពីថ្ងៃទី ០៣ ខែ កក្តដា ឆ្នាំ២០២៤ វេលាម៉ោង ២៣និង១១នាទី ដោយជំងឺរោគាពាធ ។

លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ផែនការងារធនធានមនុស្ស បានថ្លែងថា៖ក្នុងនាមតំណាងឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរជាតិកម្ពុជានិងក្នុងនាមលោកផ្ទាល់ សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព និងចូលរួមសោកស្តាយយ៉ាងក្រៃលែងចំពោះមរណភាពលោក អនុសេនីយ៍ឯក សុខ វុត គឺជាការបាត់បង់ស្វាមី លោកឪពុក ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងធ្លាប់ផ្តល់នូវព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារនាគ្រាកន្លងមក។

លោកឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ជូនក្រុមគ្រួសារសពថា៖ថវិកាដែលយកមកប្រគល់ជូនចំនួន៦លានរៀលនាពេលនេះ គឺជាថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា តាមលក្ខន្តិកៈរបស់សមាគម ចំពោះមន្ត្រីនគរបាលដែលជាសមាជិករបស់សមាគម មរណភាព ត្រូវបានទទួលថវិកាចំនួន៦លានរៀល ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *