ព័ត៌មានសន្តិសុខសង្គម

នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីឆក់កាបូបរបស់ជនជាតិឥណ្ឌូនេស៊ី

អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត
នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២១ នឹង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅបានទទួលពាក្យបណ្តឹងពីពលរដ្ឋឈ្មោះ FEBBY BERLIAN ភេទស្រី អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ប្តឹងរាយការណ៍ថា: ជនមិនស្គាលអត្តសញ្ញាណ១ក្រុមបានឆក់កាបូបស្ពាយរបស់ខ្ញុំក្នុងនោះមានទូរស័ព្ទ១គ្រឿងម៉ាក IPHONE 12MIN កាបូបលុយតូចក្នុងនោះមានលុយចំនួន1380បាត អត្តសញ្ញាណប័ណ្ណសញ្ជាតិឥណ្ឌូណេស៊ី១ កាតធានាគារ៣ ។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមបានបញ្ជាឲ្យកម្លាំងនៃអធិការដ្ឋាននិងតាមបណ្តាលប៉ុស្តិ៍ចុះស្វែងរកក្រុមចោរឆក់ដែរបង្ករឲ្យមានភាពវិកវរចលាចលក្នុងសង្គមឲ្យទាល់តែបានព្រោះសកម្មភាពចោរឆក់ប្លន់នេះវាពិតជាធ្វេីឲ្យប៉ះពាល់ដល់មុខមាត់ខេត្តនិងប្រទេសជាតិជាខ្លាំង។ក្រោយពីការចុះស្វែងរកយ៉ាងសស្រាក់សស្រាំងកម្លាំងនៃប៉ុស្តិ៍រដ្ឋាបាលអូរជ្រៅបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់យកមកធ្វើការសាកសួរនិងមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះថូយ សក្កដា ហៅកាក់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
២. ឈ្មោះសំអាត សុបញ្ញា ហៅហួរ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅមិនពិតប្រាកដ។
៣ .ឈ្មោះធូ ឧត្តមប្រឹក្សា ហៅសា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
-ក្រោយពីធ្វើការសួរនាំ ជនសង្ស័យទាំង៣នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាននាំគ្នាធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន និងសម្ភារៈនៅក្នុងកាបូបជនរងគ្រោះ ត្រូវបានឈ្មោះទីង យកទៅនិងគេចខ្លួនបាត់ហើយ។
-ចំពោះជនសង្ស័យឈ្មោះទីង ភេទប្រុស អាយុ២០ឆ្នាំ, ឈ្មោះធាន ភេទប្រុស អាយុ២០ឆ្នាំ, ឈ្មោះហុងជ្រុយ ភេទប្រុស អាយុ២០ឆ្នាំ, ឈ្មោះឆៃ គង់ឆាយ ហៅអ៊ូ ភេទប្រុស អាយុ២០ឆ្នាំ, ឈ្មោះឡិ ភេទប្រុស ជាបក្ខពួកជនសង្ស័យខាងលើ ដែលក្រុមក្មេងទំនើញធ្វើសកម្មភាពឆក់យ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតកំពុងធ្វើការគេចខ្លួន ជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីយកមកផន្ទាទោសតាមផ្លូវច្បាប់។ជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *