ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនដៃដល់ប្រើពូថៅ កាប់ប្អូនថ្លៃឲ្យរបួសធ្ងន់ ទៅតុលាការ

សៀមរាប៖រឿងមិនគួរកើតរវាងបងនិងប្អូនថ្លៃ ដោយបុរសម្នាក់ជេរគោកំពុងបណ្តើរ ម្នាក់ទៀត ចោទប្រកាន់ថាគេជេរខ្លួន បានទាញពូថៅកាប់ឱ្យរបួសជាច្រើនកន្លែងត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការនៅថ្ងៃនេះ។
ករណីស្តាប់មិនច្បាស់បង្កជាអំពើហឹង្សានេះបានកើតឡើងនៅភូមិដូនមៀវ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី៥ ខែមីថុនាកន្លងទៅ។ មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ហឿ ហួម អាយុ៥១ឆ្នាំត្រូវជាបងថ្លៃនៅភូមិដូនមៀវ ឃុំគោល ស្រុកអង្គរជុំខេត្តសៀមរាប។ចំណែកជនរងគ្រោះឈ្មោះហាក់ជ្រឹកភេទប្រុសអាយុ៣៩ឆ្នាំមុខរបរធ្វើស្រែនៅភូមិឃុំជាមួយគ្នា។
មុនកើតហេតុប្អូនថ្លៃបានបណ្តើរគោហើយក៏ជេរគោទំនងគោរឹងទទឹង។គាប់ជួនជនសង្ស័យនៅជិតទីនោះបានចោទប្រកាន់ថាប្អូនជេរមកលើខ្លួន ក៏កើតការជជែកបែកផ្សែងទោះជាប្អូនខំបដិសេដថាខ្លួនបានជេរក្តី។មួយសន្ទុះក្រោយមកបងថ្លៃបានទាញពូថៅកាប់លើប្អូនជាច្រើនពូថៅបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានក្រុមគ្រួរសារដឹកទៅមន្ទីរពេទ្យភ្លាមៗ។ចំណែកជនដៃដល់ត្រូវ កម្លាំងរាជអាវុធហត្ថស្រុកអង្គរជុំចុះឃាត់ខ្លួនយកអនុវត្តតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *