ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបង្ក្រាបកន្លែងជល់មាន់ខុសច្បាប់ ចាប់បានអ្នកលេងល្បែង៦នាក់ និងម៉ូតូ ២គ្រឿង

បាត់ដំបង៖សមត្ថកិច្ចបង្ក្រាបកន្លែងជល់មាន់ស៊ីសងលុយខុសច្បាប់និងចាប់អ្នកលេង៦នាក់នៅភូមិបល្ល័ង្កលើ ស្រុកបវេល ខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ។
លោកវរសេ នីយ៍ឯក សុខ សារិន អធិអធិការនគរបាលស្រុកបវេលបានឱ្យដឹងថា ករណីបង្ក្រាបបទល្មើសនិងទប់ស្កាត់ការប្រមូលផ្តុំមនុស្សច្រើនលើទីតាំងលួចលាក់លេងល្បែងជល់មាន់នេះសមត្ថកិច្ចចាប់អ្នកញៀនល្បែងបាន៦នាក់។
បុរសដែលឃាត់ខ្លួន-ឈ្មោះបួន ជាអាយុ ៥៦ឆ្នាំ-ឈ្មោះ គេន សៀងហៃ អាយុ៣៧ឆ្នាំ-ឈ្មោះ តាន់ លីណា អាយុ៤០ឆ្នាំ-ឈ្មោះ សៀងសំអាតអាយុ៤៧ ឆ្នាំ-ឈ្មោះ ជ្រិន សុផលអាយុ ៥៦ឆ្នាំ និងឈ្មោះវុន វុតអាយុ៥៥ ឆ្នាំ។ពួកគេរស់នៅស្រុកបវេល- ស្រុកថ្មគោល-ខេត្តបាត់ដំបង-និងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។វត្ថុតាមាន ម៉ូតូ២គ្រឿងនិងសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួន ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *