បន្ទាយមានជ័យ៖កម្លាំងនគរបាលនិងអាវុធហត្ថក្រុងសិរីសោភ័ណ រយៈពេល២យប់គឺថ្ងៃទី១០-១១ ខែកញ្ញាបានបង្ក្រាបក្មេងទំនើងចំនួន៤២នាក់ និងដកហូតម៉ូតូ២៣គ្រឿងករណីបង្កភាពអនាធិបតេយ្យ។
មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចក្រុងសេរីសោភ័ណ បានចុះបង្ក្រាបក្រុមក្មេងទំនើងជាបន្តបន្ទាប់រយៈពេល២យប់ដោយឃាត់ខ្លួនចំនួន៤២នាក់ ក្នុងនោះមានស្រី១២នាក់និងម៉ូតូ២៣គ្រឿង។ចំណោមប្រុសស្រី៤២នាក់នេះ សមត្ថកិច្ចរកឃើញអ្នកពាក់ព័ន្ធនឹងបទល្មើសចំនួន៦នាក់។ទី១-ករណីគ្រឿងញៀន៤នាក់ និងកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូឱ្យឮសំឡេងខ្លាំង២នាក់។
មន្ត្រីដដែលបានបន្តថា អ្នកកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូចំនួន២នាក់បានអប់រំណែនាំ រួចត្រូវដោះដូរបំពង់ស៊ីម៉ាំងតាមលក្ខណៈត្រឹមត្រូវទើបប្រគល់ម៉ូតូឱ្យប្រើប្រាស់វិញ។ចំពោះអ្នកពាក់ព័ន្ធបទល្មើសគ្រឿងញៀន សមត្ថកិច្ចកំពុងឃាត់ខ្លួនសាកសួរ ដើម្បីស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត៕