ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបញ្ជូនជនសង្ស័យ៦នាក់ ករណីប្លន់ម៉ូតូទៅតុលាការ

ភ្នំពេញ៖កាលពីសៀលថ្ងៃទី៨ ខែកញ្ញាសមត្ថកិច្ចខណ្ឌដង្កោ បានស្រាវជ្រាវចាប់ជនសង្ស័យចំនួន៦នាក់ជាបន្តបន្ទាប់ ករណីប្លន់យកម៉ូតូហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការនារសៀលថ្ងៃទី១១ ខែកញ្ញា។

មន្ត្រីនគរបាលខណ្ឌដង្កោបានឱ្យដឹងថា ក្រោយពីមានអំពើប្លន់កម្លាំងជំនាញក៏ចុះបង្ក្រាបក្រុមចោរសង្ស័យប្លន់យកម៉ូតូបានជាបន្តបន្ទាប់ចំនួន៦នាក់។ការចាប់ខ្លួននៅផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។

ជនរងគ្រោះឈ្មោះ ផាត ភ័ណ អាយុ៣៣ឆ្នាំជាជាងសំណង់នៅភូមិត្រកៀត ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។ចំណែកជនសង្ស័យ-ឈ្មោះ ឆៃ ហេង- ឈ្មោះ ចាន់ រតនា-ឈ្មោះ អៀ គីមស្រ៊-ឈ្មោះ ដេត បញ្ញា-ឈ្មោះ សុខ ពិសាលស័ក្ត ហៅ ស័ក្ត-ឈ្មោះ ចាន់ លីវ៉ូ ហៅ វូ។

ពួកគេមានអាយុពី១៧ដល់២០ឆ្នាំរស់នៅខណ្ឌ៧មករា-ខណ្ឌចម្ការមន-ខណ្ឌបឹងកេងកង-ខណ្ឌដង្កោនិងខណ្ឌជ្រោយចង្វារ។ពេលចាប់ខ្លួនសមត្ថកិច្ចដកហូតម៉ូតូចំនួន៣គ្រឿង។បន្ទាប់មកផ្នែកជំនាញបានសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *