កណ្តាល៖កម្លាំងនគរបាលខេត្តកណ្ដាលបានចុះបង្ក្រាបករណីគ្រឿងញៀនដោយចាប់បានជនសង្ស័យចំនួន២នាក់ជាមួយវត្ថុតាង។
ហេតុការណ៍នេះកើតឡើងនៅម្តុំមុខផ្សារស្អាងព្រែកតូច ស្ថិតនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាលកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សេង ពិសិដ្ឋ អាយុ១៧ឆ្នាំជាអ្នករត់តុការនៅភូមិពាមសាលា ស្រុកស្អាង ខេត្តកណ្តាលនិងឈ្មោះ អឿន រិទ្ធិ អាយុ១៧ ជាងផ្សារដែកនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង។វត្ថុតាងចាប់យកបានម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនម៉ាទឹកកកចំនួន២កញ្ចប់-ទូរសព្ទដៃ១គ្រឿងម៉ាក nokia ។
នៅមុខនគរបាលជនសង្ស័យ បានឆ្លើយថា គ្រឿងញៀនខាងលើពិតជារបស់ខ្លួនមែន។បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត៕