ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកបែកកង់ ទៅបុកផាស្អេប បណ្ដាលឱ្យបុរសម្នាក់បាក់ជើងរងរបួសធ្ងន់

ព្រះសីហនុ៖បុរសម្នាក់បើករថយន្ដកុងតឺន័រកំពុងតែចុះចំណោតស្រាប់តែបែកកង់ហើយជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលទៅបុកផាស្អេបកំពុងឈប់ចតទម្លាក់អីវ៉ាន់។ផាស្អេបបន្តបុករុញទៅត្រូវនិងរថយន្ដកុងតឺន័រ១គ្រឿងទៀតដែលឈប់ចតបណ្ដាលរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវ ផែ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុកាលពីម៉ោងជាង ១០ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។
សាក្សីបានឱ្យដឹងថា ផាស្អេបឈប់ដើម្បីទម្លាក់អីវ៉ាន់ភ្លាមៗនោះស្រាប់តែមានរថយន្ដកុងតឺន័រ១គ្រឿងផ្លាកលេខភ្នំពេញ3D-9642 បើកសំដៅមកយ៉ាងលឿន ជ្រុលទៅបុកផាស្អេបទាំងកម្រោល។មិនទាន់អស់ល្បឿនក៏បន្តបុករុញត្រូវរថយន្ដកុងតឺន័រដែលឈប់ចត ១គ្រឿងផ្សេងទៀត បណ្ដាលឲ្យបុរសជាតៃកុងរថយន្ដនោះរងរបួសបាក់ជើងឆ្វេងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះទៅធ្វើការដោះស្រាយធ្វើកំណត់ហេតុឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *