ព័ត៌មានសន្តិសុខសង្គម

នគរបាលចាប់សាច់បង្កក និងប្រហិតល្មើសច្បាប់ រួចប្រគល់ឲ្យផ្នែកជំនាញ

 

កំពង់ឆ្នាំង៖កម្លាំងនគរបាលសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង បានស្ទាក់ចាប់រថយន្តដឹកសាច់បង្កក និងប្រហិតល្មើសច្បាប់ ហើយយកប្រគល់ឱ្យផ្នែកជំនាញពេទ្យសត្វចាត់ការបន្ត។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានស្ទាក់ចាប់រថយន្តធុនធំ១គ្រឿងដែលដឹកសាច់បង្កក និងប្រហិតខុសច្បាប់នៅម្តុំភូមិព្រែកកោង ឃុំជើងគ្រាវ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៦ ខែតុលា។

ក្រោយចាប់បានកម្លាំងជំនាញយកប្រគល់ឱ្យ មន្ត្រីផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តដើម្បីបន្តនីតិវិធី។ រថយន្តដឹកប្រហិតនិងគ្រឿងបង្កកខាងលើម៉ាកហ៊ីយ៉ាន់ដាយ ផ្លាកលេខបាត់ដំបង 3B.3255 អ្នកបើកបរមិនស្គាល់ឈ្មោះព្រោះចុះរត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចឃាត់រថយន្តនេះ។

គួរបញ្ជាក់ថា កន្លងមកប្រមុខរាជរដ្ឋាភិបាល ក៏ដូចក្រសួងពាក់ព័ន្ធបានបញ្ឈប់ការនាំប្រហិតនិងសាច់បង្កកចូលកម្ពុជា។ដូច្នេះបើមានការនាំចូលសាច់ប្រហិត និងសាច់បង្កកគឺជាល្មើសនឹងច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *