ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកប្រេង និងរថយន្តព្រូសបុកគ្នា ស្លាប់២នាក់ របួសធ្ងន់២នាក់

កំពង់ឆ្នាំង៖គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តម៉ាក toyota priusនិងរថយន្តស៊ីទែនប្រេងក្រុមហ៊ុនសូគីម៉ិចបណ្តាលឱ្យមនុស្សស្លាប់២នាក់របួសធ្ងន់២នាក់។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅម្តុំស្ពានអូរប្រម៉ាត់ លើផ្លូវជាតិលេខ៥ក្នុងភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីរំលងអធ្រាត្រចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២។គ្រោះថ្នាក់នេះខាងរថយន្តម៉ាក toyota prius ផ្លាកលេខ កំពង់ឆ្នាំង 2C 8968 អ្នកបើកបរឈ្មោះ កែម ណារ៉ុង អាយុ២៦ឆ្នាំនៅភូមិធ្លករលើង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងបានស្លាប់ ។
អ្នករួមដំណើរ៣នាក់ឈ្មោះជីវចម្រើន អាយុ២១ឆ្នាំបានស្លាប់ ឈ្មោះអៀម រ៉ាវី អាយុ២៤ឆ្នាំរបួសធ្ងន់និងឈ្មោះ វ៉ែន ឆវី អាយុ២២ រស់នៅភូមិ-ឃុំជាមួយគ្នាឆ្នាំ របួសធ្ងន់។រថយន្តនេះបើក ក្នុងល្បឿនលឿន បានបុកជាមួយរថយន្តម៉ាក DAEWOO ផ្លាកលេខភ្នំពេញ 3E-6401 របស់ក្រុមហ៊ុនដឹកជញ្ជូនប្រេងសូគីម៉ិច អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ ព្រោះរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ នគរបាលស្រុកកំពង់ត្រឡាច បានចុះ យកមធ្យោបាយទាំង២ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *