ភ្នំពេញ៖កម្លាំងអាជ្ញាធរខណ្ឌដូនពេញចុះអនុវត្តវិធានការរដ្ឋបាលដោយបានបង្ក្រាបទីតាំងអិនធឺណេតបង្កប់ល្បែងស៊ីសងមួយកន្លែងនិងចាប់ជនប្រុសស្រីចំនួន១៦នាក់។ទីតាំងនោះស្ថិតនៅក្បែរផ្សារសូរិយាស្ថិតនៅផ្ទះលេខ១៥ផ្លូវលេខ១៧២សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញកាលពីយប់ថ្ងៃទី១០ខែមេសាឆ្នាំ២០២១។
លោកម៉ុកច័ន្ទករុណាអភិបាលរងខណ្ឌដូនពេញក្នុងការចុះបង្រ្កាបបានឱ្យដឹងថា៖លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបជាក់ស្ដែងនៅទីតាំងអិនធឺណេតដែលមិនគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលនិងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១ទេ។ទីតាំងនេះបានបើកទទួលភ្ញៀវញៀនល្បែងស៊ីសងប្រមូលផ្ដុំគ្នា។ជាមួយនោះសមត្ថកិច្ចក៏ចាប់ជនញៀនល្បែងចំនួន១៦នាក់និងដកហូតកំព្យូទ័រសម្ភារផ្សេងៗទៀតមួយចំនួនយកទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។
បច្ចុប្បន្នជនទាំង១៦នាក់ក្នុងនោះស្រី៣នាក់រួមទាំងវត្ថុតាងនាំយកទៅរក្សារទុកនិងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធី៕