ព័ត៌មានជាតិ

ថ្នាក់ដឹកនាំជួបជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

 

កំពង់ចាម៖នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល -ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម -លោក ឃឹម សិរីវង្ស តំណាងលោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារគណបក្សចុះជួយស្រុកព្រៃឈរ ស្រុកបាធាយ និងលោក ខ្លូត ផន អនុប្រធានប្រចាំការគណៈកម្មាធិការបក្សខេត្ត។
ថ្នាក់ដឹកនាំចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកព្រៃឈរ ។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុក ដោយមានការអញ្ជើញចូលរួមពីក្រុមការងារគណបក្សចុះជួយស្រុក/ឃុំ -គណៈអចិន្ត្រៃយ៍បក្សខេត្ត -គណៈអចិន្ត្រៃយ៍គណបក្សស្រុក -ក្រុមប្រឹក្សាឃុំ -បេក្ខជនពេញសិទ្ធិ និងបំរុងក្រុមប្រឹក្សាឃុំ -ប្រធានសាខាបក្សភូមិ និងមន្រ្តីគណបក្សពាក់ព័ន្ធ ប្រមាណជិត ៣០០នាក់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *