ព័ត៌មានជាតិ

“មានតែពួកប្រឆាំងផ្កាប់មុខទេដែលរម្មិលគុណថ្ងៃ៧មករា”

ព្រះវិហារ៖លោកសុខដារ៉ា ប្រធានក្រុមការងារចុះជួយស្រុកគូលែនបានលើកឡើងថា “មានតែពួកប្រឆាំងផ្កាប់មុខទេដែលរមិ្មលគុណថ្ងៃ៧មករា”

ព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ២០២៣នេះនៅសាលាស្រុកគូលែនបានប្រារព្វខួបលើកទី៤៤ទិវាថ្ងៃជ័យជំនះ៧មករាឆ្នាំ១៩៧៩ឆ្នាំ២០២៣។ពិធីនេះក្រោមអធិបតីភាពលោកសួស សុខដារ៉ា ប្រធានក្រុមការងារគណៈបក្សប្រជាជន ចុះជួយស្រុកគូលែន។

ឆ្លៀតនៅក្នុងឱកាសនោះលោក សួស សុខដារ៉ា បានថ្លែងកាន់សមាជិកសមាជិការនៅក្នុងអង្គពិធីនោះថា ជាកាពិតណាស់អស់រយៈពេលជាង៤០ឆ្នាំក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មកដល់ឆ្នាំ២០២៣នេះអ្វីដែលយើងទាំងអស់គ្នាបានរស់រានមានជីវិតរស់នៅក្រោមម្លប់សន្តិភាពគឺដោយសារមានថ្ងៃ៧មករានេះហើយ។

ថ្ងៃ៧មករា១៩៧៩ជាថ្ងៃកំណើតទី២ដែលបានជួយសង្គ្រោះអាយុជីវិតរបស់យើងឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង។របបមួយនេះគ្រប់មនុស្សជាតិគេតែងស្អប់ខ្ពើមហើយយើងទាំងអស់គ្នាត្រូវតែប្តេជ្ញាចិត្តចូលរួមទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍មួយនេះកើតមានឡើងវិញនៅលើទឹកដីកម្ពុជាជាលើកទី២ឱ្យសោះ។
លោកប្រធានក្រុមការងារបានលើកឡើងទៀតថា យើងគួរគិតហើយក៏គួរពិចារណាថាតើក្នុងកាលៈទេសៈដ៏លំបាកតើមាននរណាមួយដែលជាអ្នកជួយសង្គ្រោះជីវិតរបស់យើងក្រៅតែពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនដែលមានសម្តេចទាំង៣នោះ? គុណបំណាច់ដ៏ឩត្តុងឩត្តមទាំងនេះហើយយើងមិនត្រូវបំភ្លេចហើយក៏យើងបានចារឹកទុកក្នុងប្រវត្តិសាស្ត្រដោយមិនអាចបំភ្លេចបានឡើយ។

លោកបានបន្តថាសម្តេចទាំង៣គឺជាម្ចាស់នៃថ្ងៃ៧មករា។ទទ្ទឹមនឹងនោះសមិទ្ធផលដែលកើតមានឡើងនៅក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩រហូតមកដល់ឆ្នាំ២០២៣នេះរួមទាំងសុខសន្តិភាពទាំងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចម្រើនមានដូចសព្វថ្ងៃនេះជាសមិទ្ធផលកើតឡើងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ឥស្សរជនជាថ្នាក់ដឹកនាំកំពូលៗដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *