ព័ត៌មានសន្តិសុខសង្គម

រថយន្តបិទ ឡូហ្គោ បុរីឡេងស៊ីណាវ៉ាត្រាបុកក្បាលថ្មខ្ទេចកំណត់មុខ

ភ្នំពេញ៖រថយន្តម៉ាកស្តារិចមានបិទឡូហ្គោ បុរីឡេងណាវ៉ាត្រាបានបើកបុកក្បាលថ្មចែកផ្លូវពេញទំហឹងបណ្តាលឱ្យថ្មបាក់បែកជាច្រើនកង់និងរថយន្តខូចខ្ទេចមួយកំណាត់មុខ។
ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវព្រះមុន្នីវង្ស កែងផ្លូវ១៨២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៤ ខែមករា។ សាក្សីបានឱ្យដឹងថា មុនកើតហេតុរថយន្តម៉ាកស្តារិចផ្លាកលេខកំពត2B-5859 បិទឡូហ្គោ បុរីឡេងណាវ៉ាត្រា បានធ្វើដំណើរតាមផ្លូវព្រះមុន្នីវង្សពីត្បូងទៅជើងក្នុងល្បឿនលឿន។
មកដល់កន្លែងខាងលើក៏បុកក្បាលថ្មចែកផ្លូវពេញទំហឹងបណ្ដាលឱ្យថ្មបាក់បែកជាច្រើនកង់និងរថយន្តខូចខ្ទេចផ្នែកខាងមុខតែមិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។ក្រោយមកផ្នែកជំនាញបានចុះមកពិនិត្យរួចស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីឱ្យម្ចាស់ចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *