ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនជាតិនៃប៉ាល់ម្នាក់ សង្ស័យវាយបុរសចិនឲ្យស្លាប់ទៅតុលាការ

ប៉ៃលិន៖នគរបាលស្រុកសាលាក្រៅបានចាប់ជនសង្ស័យជាតិនេប៉ាល់ម្នាក់ករណីជម្លោះពាក្យសម្តីរហូតវាយបុរសចិនឱ្យស្លាប់រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅភូមិផ្សារព្រំជើង សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនកាលពីរំលងអធ្រាត្រចូលថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២២។ជនសង្ស័យឈ្មោះ NIRAJ NEPALESE អាយុ២៥ឆ្នាំជនជាតិនេប៉ាល់ ជាសន្តិសុខកាស៊ីណូ“ញូហ្វ័រធូណា” ទីលំនៅក្នុងភូមិសង្កាត់ខាងលើ។ជនរងគ្រោះឈ្មោះម៉ូហ្វាំងជី Mo fangjie អាយុ ៤២ឆ្នាំ ជនជាតិចិននៅកន្លែងកើតហេតុ។ជនបរទេសទាំង២នាក់ជាបុគ្គលិកធ្វើការនៅក្នុងកាស៊ីណូជាមួយគ្នា។
កាលពីថ្ងៃទី៨ ខែកក្កដាមានករណីវាយតប់គ្នារវាងជនជាតិចិននិងជនជាតិនេប៉ាល់ម្តុំទីលានបាល់ទាត់ក្នុងបរិវេណកាស៊ីណូ“ញូហ្វ័រធូណា”រឿងជម្លោះពាក្យសម្តីបង្កឱ្យជនជាតិចិនរងរបួសធ្ងន់។រហូតដល់រំលងអធ្រាត្រចូលថ្ងៃទី១០ ខែកក្កដាទើបទទួលដំណឹងថា ជនរងគ្រោះបានដេកស្លាប់ក្នុងបន្ទប់កន្លែងស្នាក់នៅខាងលើ។
ពាក់ព័ន្ធករណីនេះកម្លាំងនគរបាលខេត្តនិងនិងនគរបាលស្រុកបានចុះចាប់ជនសង្ស័យយកទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *