ព័ត៌មានសន្តិសុខសង្គម

ចាប់បុរសជាបងសង្ស័យប្រើពូថៅកាប់ប្អូនថ្លៃស្រីបណ្តាលឲ្យស្លាប់

ក្រចេះ៖សមត្ថកិច្ចបានតាមចាប់បុរសជាបងបានប្រើពូថៅកាប់ប្អូនថ្លៃស្រីបណ្តាលឱ្យស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលពីព្រឹកថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២២។
មន្ត្រីនគរបាលបានឱ្យដឹងថា អំពើឃាតកម្មបានកើតតឡើងនៅភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ បណ្តាលឱ្យស្ត្រីឈ្មោះ ទីង ស្រីម៉ៅ អាយុ២៧ឆ្នាំនៅភូមិ ឃុំខាងលើជាប្អូនថ្លៃស្លាប់។ ចំណែកបុរសបងឈ្មោះ ថា លីណាន អាយុ៣៤ឆ្នាំនៅភូមិ ឃុំជាមួយគ្នា។
ជនសង្ស័យបានរស់នៅផ្ទះជាមួយប្អូនថ្លៃរងគ្រោះតែពីរនាក់។ពេលនោះមិនដឹងជាមានរឿងអ្វីកើតឡើងនោះទេ ស្រាប់តែជនសង្ស័យបានយកពូថៅកាប់លើជនរងគ្រោះមួយពូថៅចំត្រង់កញ្ចឹងក បណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ភ្លាមនោះជនដៃដល់បានរត់គេចខ្លួនបាត់។ អ្នកភូមិបាននិយាយថា បុរសរូបគេមានបញ្ហាខួរក្បាលសតិមិនគ្រប់។
ទោះយ៉ាងណាក្រោយកើតហេតុកម្លាំងនគរបាលស្រុកសំបូរនិងនគរបាលប៉ុស្តិ៍បឹងចារស្រាវជ្រាវតាមចាប់បានជនសង្ស័យយកមកកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *