ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យម្នាក់ ករណីលួចម៉ូតូទៅតុលាការ

កណ្ដាល៖សមត្ថកិច្ចក្រុងតាខ្មៅបានស្រាវជ្រាវតាមប្រព័ន្ធGPS ភ្ជាប់ជាមួយម៉ូតូដែលចោរបានលួចនៅខេត្តកណ្ដាលចាប់បានជនសង្ស័យនិងម៉ូតូនៅភ្នំពេញត្រៀមបញ្ជូនទៅតុលាការ។
ករណីនេះបានកើតឡើងនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលកាលពីរំលងអធ្រាត្រចូលថ្ងៃទី១២ ខែមករា។ មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យដែលចាប់ឃាត់ខ្លួនឈ្មោះ ប៉ែន ជីតា អាយុ៤០ឆ្នាំមុខរបរជាងភ្លើង។ចំណែកជនរងគ្រោះឈ្មោះ ស៊ឹម សុខតារា អាយុ២៤ឆ្នាំនៅភូមិ សង្កាត់ខាងលើ។
មុនកើតហេតុម្ចាស់បានចាក់សោរទុកម៉ូតូចំនួន២គ្រឿងនិងធុងបាស់១នៅក្នុងផ្ទះ។បន្ទាប់មកស្រាប់តែមានចោរលួចគាស់សោយកម៉ូតូនិងធុងបាស់ទៅបាត់។ដោយសារម៉ូតូរបស់ជនរងគ្រោះមានភ្ជាប់ប្រព័ន្ធGPS ក៏បានឃើញលោតនៅម្តុំផ្ទះជួលមួយក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ម្ចាស់ម៉ូតូក៏ប្តឹងនគរបាលក្រុងតាខ្មៅសហការជាមួយនគរបាលខណ្ឌសែនសុខបានចុះឆែកឆេរផ្ទះជួលនោះហើយដកហូតបានវត្ថុតាងមួយចំនួនរបស់ជនរងគ្រោះនិងឃាត់ខ្លួនជនសង្ស័យម្នាក់យកកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *