ព័ត៌មានសន្តិសុខសង្គម

នាំគ្នាផឹកស្រាបណ្ដាលឲ្យពុលស្លាប់២នាក់ នឹងម្នាក់កំពុងជួយសង្គ្រោះ

បន្ទាយមានជ័យ៖មនុស្សប្រុសស្រី៣នាក់បាននាំគ្នាផឹកស្រាបណ្តាលឱ្យពុលស្លាប់២នាក់និងម្នាក់ទៀតកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ពុលស្រានេះបានកើតឡើងនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតកាលពីរសៀលថ្ងៃទី១២ ខែមករា។ ជនរងគ្រោះដែលស្លាប់ដោយពុលស្រា២នាក់ឈ្មោះ ហ៊ាន ប៊ុនណារ៉ាត់ អាយុ៤៧ឆ្នាំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ឈ្មោះ ពេក អានី ភេទស្រី អាយុ៣៦ឆ្នាំជាម្ចាស់ផ្ទះនៅបូរីមានជ័យក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងម្នាក់ទៀតមិនទាន់ស្គាល់ឈ្មោះកំពុងជួយសង្រ្គោះ។
មន្ត្រីដដែលបានបន្តថា មុនកើតហេតុ ជនរងគ្រោះបាននាំគ្នាទិញស្រាផ្ទះឈ្មោះ ពេក អានី រួចនាំគ្នាផឹក។ក្រោយមកក៏បានពុលស្រាទាំង៣នាក់ហើយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ក៏បានស្លាប់២នាក់នៅទីមន្ទីរពេទ្យនោះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *