ព័ត៌មានសន្តិសុខសង្គម

ជនបរទេសម្នាក់ស្រវឹងស្រាធ្លាក់ពីលើផ្ទះសំណាក់បណ្ដាលឱ្យស្លាប់

ក្រចេះ៖បុរសបរទេសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រាបានធ្លាក់ពីលើផ្ទះសំណាក់បណ្តាលឱ្យស្លាប់ភ្លាមបង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១១ ខែមករាឆ្នាំ២០២៣។
មន្ត្រីនគរបាលក្រុងក្រចេះបានឱ្យដឹងថា ករណីខាងលើបានកើតឡើងនៅផ្ទះសំណាក់យីហោ “ផ្សោតប្រាក់”ម្ចាស់ឈ្មោះ ឡុង ចរិយា នៅសង្កាត់ក្រចេះ ក្រុងក្រចេះ។ជនបរទេសដែលស្លាប់ឈ្មោះ MARCHAND STEPHANE អាយុ ៤៤ឆ្នាំ ជនជាតិកាណាដា ស្នាក់នៅផ្ទះសំណាក់ ផ្សោតប្រាក់ បន្ទប់លេខ៤០៤ ជាន់ទី២ ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗនគរបាលក្រុង-ខេត្តនិងអនុប្រធានមន្ទីរពេទ្យខេត្តជាមួយអាជ្ញាធរមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុហើយបានពិនិត្យសាកសពរួចបញ្ជាក់ថា ជនរងគ្រោះមានសភាពស្រវឹងស្រា។នៅលើសាកសពស្លាកស្នាមបែកក្បាលផុងលលាដ៏ផ្នែកខាងក្រោយនិងបាក់ឆ្អឹងខ្នងបណ្តាលឱ្យស្លាប់។ ក្រោយមកសមត្ថកិច្ចបានយករថយន្តពេទ្យដឹកសាកសពទៅទុកនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *