(ខេត្តស្ទឹងត្រែង)៖ នៅម៉ោងប្រហែល៧យប់ ថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០២១ កម្លាំងនគរបាលការពារព្រំដែនកម្ពុជា-ឡាវ បានរឹបអូសថ្នាំញៀនបានចំនួន១០ការ៉ុង ស្មើនិងចំនួន១៧០ដុំ នៅលើទូក ត្រង់ចំណុចកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ដែលក្រុមបក្សពួកជួញដូរថ្នាំញៀន យកចេញពីកោះស្តាំ ស្រុកមឿងខូង ប្រទេសឡាវ បម្រុងឆ្លងដែនចូលមកកម្ពុជាយើង។ នេះបេីតាមការឱ្យដឹងពីមន្ត្រីនគរបាលការពារព្រំដែន កម្ពុជា ឡាវនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២១នេះ។
សមត្ថកិច្ចបន្តថា ករណីប្រតិបត្តិការខាងលេីឃាត់ខ្លួនជនល្មេីសពុំបានទេ ដោយពួកគេបានដឹងខ្លួនមុន រត់គេចចូលព្រៃបាត់អស់ ដោយបន្សល់ទុកតែទូក និងថ្នាំញៀនតែប៉ុណ្ណោះ។
បច្ចុប្បន្នគ្រឿងញៀនទាំងនោះ ត្រូវបានយកមករក្សាទុក នៅស្នងការនគរបាលខេត្តស្ទឹងត្រែង ដេីម្បីចាត់ការបន្តតាមនីតិវិធី និងបើកកញ្ចប់ថ្នាំញៀនទាំងនេះ ក្រោមការពិនិត្យនិងសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃនេះ៕