ព័ត៌មានសន្តិសុខសង្គម

មិនទាន់រកឃើញបុរសជិះទូកដរ លោតចុះទឹកលិចបាត់

ភ្នំពេញ៖បុរសម្នាក់ជិះទូកដពីព្រែកលៀបឆ្លងទៅកោះដាច់ដល់កណ្តាលទន្លេក៏លោតទឹកពីលើទូកដនោះលិចខ្លួនបាត់ រហូតមកដល់ពេលនេះគេមិនទាន់រកឃើញនៅឡើយ។
ករណីមនុស្សលោតពីលើទូកដបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅកណ្តាលទន្លេមេគង្គក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារកាលពីរសៀលទី១ ខែមេសាឆ្នាំ២០២២។
អ្នកដំណើរលើទូកដបានឱ្យដឹងថា បុរសដែលទំនងមានវិបត្តិរូបនោះមិនស្គាល់អត្តសញ្ញាណគេពាក់អាវសដៃខ្លីនិងស្លៀកខោជើងវែង។មុនកើតហេតុបុរសរូបនោះបានដើរមកជិះទូកដឆ្លងពីព្រែកលៀបទៅសង្កាត់កោះដាច់។
ក្រោយមកទូកដចេញបានជិតដល់កណ្តាលទន្លេមេគង្គស្រាប់តែបុរសរូបនោះបានលោតទម្លាក់ខ្លួនចូលក្នុងទន្លេលិចបាត់ដោយមិនមានបន្សល់ទុកអ្វីទេហើយមិនដឹងមានវិបត្តិអ្វីដែរ។រហូតមកដល់ពេលនេះការស្វែងរកមនុស្សដែលលោតទឹកមិនទាន់ឃើញនៅឡើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *