ព័ត៌មានសន្តិសុខសង្គម

ឈ្លោះគ្នាជាមួយប្រពន្ធ រស់នៅផ្សេងគ្នា ប្ដីចងកសម្លាប់រហូតមានធំក្លិនស្អុយទើបដឹង

ភ្នំពេញ៖បុរសម្នាក់ក្រោយពីឈ្លោះជាមួយប្រពន្ធ ហើយប្រពន្ធក៏បាននាំកូនទៅស្នាក់នៅបន្ទប់ជួលផ្សេងរយៈពេល៣ខែ ស្រាប់តែប្តីបានចងកសម្លាប់ខ្លួនក្នុងបន្ទប់ រហូតមានក្លិនស្អុយទើបគេដឹង។ភាពភ្ញាក់ផ្អើលនៅបន្ទប់ជួលក្រោយផ្សារកាណាស៊ីធី ក្នុងភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី១៤ ខែក្កដាឆ្នាំ២០២៣។

មន្ត្រីនគរបាលបានឱ្យដឹងថា បុរសចងកសម្លាប់ខ្លួននោះឈ្មោះតែម សុវុទ្ធី អាយុ៤០ឆ្នាំអ្នកបើកបររថយន្តនៅផែស្ងួតសូងួន ស្នាក់នៅភូមិចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ប្រពន្ធជនធ្វើអត្តឃាតបានប្រាប់សមត្ថកិច្ចថា រូបគាត់និងប្តីបានរស់នៅបែកគ្នា៣ខែមកហើយ ដោយសារមិនចុះសម្រុងគ្នា។ ស្ត្រីរូបនោះបានបន្តថា នៅថ្ងៃកើតហេតុក៏មានគេទូរសព្ទមកប្រាប់ថា ប្តីបានស្លាប់នៅក្នុងបន្ទប់ដោយមានក្លិនស្អុយ។

អ្នកនៅជិតខាងក៏បានឱ្យដឹងដែរថា បុរសខាងលើបាត់ខ្លួនមិនឃើញដើរ៤-៥ថ្ងៃមកហើយដោយទ្វារបន្ទប់ក៏មិនឃើញបើក។ លុះមានក្លិនស្អុយនិងមានរុយហើរចេញចូលតាមចន្លោះប្រហោងទ្វារទើបពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យ។
សមត្ថកិច្ចបានបញ្ជាក់ថា អត្តឃាតជនស្លាប់ដោយសារចងក ដោយយកខ្សែចងភ្ជាប់នឹងធ្នឹមបន្ទប់។ក្រោយមកសមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *