ព័ត៌មានសន្តិសុខសង្គម

រថយន្តទំនើបបុករបាំងថ្មស្ពានអាកាសក្បាលថ្នល់ ខូចខ្ទេចខាងមុខ

ភ្នំពេញ៖រថយន្តទំនើបប្រើល្បឿនលឿនជ្រុលបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់បណ្តាលឱ្យខូចខ្ទេចផ្នែកខាងមុខតែមិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញកាលពីម៉ោង៤ទៀបភ្លឺចូលថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២២។អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងបុរសម្នាក់និងស្រ្តី២នាក់រួមដំណើរបានបើករថយន្តទំនើបម៉ាកអូឌីផ្លាកលេខភ្នំពេញ 2AJ-0026 តាមផ្លូវព្រះនរោត្តមពីជើងទៅត្បូងក្នុងល្បឿនលឿន។
រថយន្តនេះបានរេចង្កូតទៅបុករបាំងថ្មចុងស្ពានអាកាសក្បាលថ្នល់ពេញទំហឹងបណ្ដាលឱ្យរថយន្តខូចខ្ទេចផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ។ចំណែកអ្នកបើកបររថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយបាននាំ ទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ដើម្បីបញ្ជូនបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *