ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកម៉ូតូបណ្ដាលអោយមនុស្ស៣នាក់ ប្ដីប្រពន្ធនិងកូនបានស្លាប់

កំពង់ស្ពឺ៖រថយន្តបានបើកបុកម៉ូតូហើយអូសជាច្រើនម៉ែត្របណ្តាលឱ្យគ្រួសារមួយមានមនុស្ស៣នាក់ប្តីប្រពន្ធនិងកូនបានស្លាប់ភ្លាមៗនៅនឹងកន្លែង។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅតាមផ្លូវលេខ១៣០ ត្រង់ភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីម៉ោង៩យប់ថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ទាំង៣នាក់ឈ្មោះពួន រស្មី អាយុ២៣ឆ្នាំ-ឈ្មោះគង់ ស្រីដាវ អាយុ២២ឆ្នាំជាប្រពន្ធ និងក្មេងប្រុសឈ្មោះអាន ដាវិត អាយុ១ឆ្នាំជាកូន។ពួកគេទាំង៣នាក់នៅភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ជិះម៉ូតូម៉ាកហុងដាផ្លាកលេខ ភ្នំពេញ1FR-4699បើកពីកើតទៅលិច។
ម៉ូតូនេះត្រូវរថយន្តម៉ាកម៉ាស្តាផ្លាកលេខភ្នំពេញ2AD-0072បើកបរដោយឈ្មោះពិត យូហេង អាយុ២៧ឆ្នាំ នៅភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាមដំណើរបញ្ច្រាស់គ្នាបានបុកពេញទំហឹងបណ្តាលឱ្យមនុស្សស្លាប់ទាំង៣នាក់តែម្តង។
ក្រោយពេលកើតហេតុរថយន្តបង្កព្យាយាមបើករត់ទៅដល់មុខវត្តព្រៃទទឹង ឃុំព្រះនិពាន្វ ស្រុកគងពិសី ទើបសមត្ថកិច្ចចាប់បាន។ចំណែកមធ្យោបាយទាំង២គ្រឿងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសីដើម្បីចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *