ព័ត៌មានសន្តិសុខសង្គម

ឆេះផ្ទះអស់ទាំងស្រុង៤ខ្នងផ្ទះ និងខូចខាត១ខ្នងនៅជ្រោយចង្វារ

ភ្នំពេញ៖អគ្គិភ័យមិនទាន់ដឹងកើតឡើងពីមូលហេតុអ្វីនោះបានឆាបឆេះយ៉ាងសន្ធោសន្ធៅបំផ្លាញផ្ទះអស់ទាំងស្រុងចំនួន៤ខ្នងផ្ទះ និងខួចខាតមួយខ្នងជាមួយទ្រព្យសម្បតិ្រជាច្រើន។
គ្រោះអគ្គិភ័យនេះបានកើតឡើងនៅផ្លូវមាត់ទន្លេ ខាងជើងគល់ស្ពានជ្រោយចង្វា ក្នុងភូមិដើមមៀន ខណ្ឌជ្រោយចង្វា កាលពីម៉ោង៥ទៀបភ្លឺចូលថ្ងៃទី២២ ខែមេសាឆ្នាំ២០២២ ។
ម្ចាស់ផ្ទះឈ្មោះ គង់ ស្រីទុំអាយុ៣៩ឆ្នាំបានឱ្យដឹងថា ក្នុងគ្រួសារគាត់កំពុងសម្រាន្តលង់លក់។ មុនកើតហេតុស្រាប់តែឮសំឡេងផ្ទុះទើបភ្ញាក់ឡើងឃើញភ្លើងឆេះក្នុងបន្ទប់។ ភ្លាមៗនោះពួក គាត់នាំគ្នារត់ចេញពីផ្ទះយករួចខ្លួន និងស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង ។
ដោយសារតែភ្លើងឆេះក្នុងផ្ទះខ្លាំង បណ្តាលឱ្យឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាងលឿន ដែលមានអ្នកខ្លះរត់ចេញពីផ្ទះសឹងតែមិនទាន់ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចសុំឱ្យរថយន្តពន្លត់អគ្គិភ័យចេញមកអន្តរាគមន៍។
អគ្គិភ័យបានលេបត្របាក់ផ្ទះអស់ទាំងស្រុងចំនួន៤ខ្នងផ្ទះនិងឆ្លងរាលដាលខូចខាតផ្ទះអ្នកជិតខាងអស់១ខ្នងទៀតតែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។ផ្ទះដែលឆេះនោះភាគច្រើនធ្វើពីឈើ ប្រក់ស័ង្កសីដែលសមត្ថកិច្ច បានប្រើរថយន្តបាញ់ទឹកចំនួន៨គ្រឿង។ចំពោះមូលហេតុនិងទំហ៊ំនៃការខូចខាតសមត្ថកិច្ចមិនទាន់ បញ្ជាក់បាននៅឡើយទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *