ព័ត៌មានសន្តិសុខសង្គម

ត្រាក់ទ័រ១គ្រឿងភ្ជួរដីចម្ការ កិនចំគ្រាប់មីនផ្ទុះខូចខ្ទេចតៃកុងរបួសធ្ងន់

ព្រះវិហារ៖ត្រាក់ទ័រមួយគ្រឿងកំពុងភ្ជួរដីចម្ការពេលយប់ក៏បានកិនចំមីនតោនបន្សល់ពីសម័យសង្គ្រាមបណ្តាលឱ្យផ្ទុះខួចខ្ទេចខ្ទីអស់ទាំងស្រុងចំណែកតៃកុងរងរបួសធ្ងន់។
មន្ត្រីអាជ្ញាធរមីនបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២២ ខែមករា ហេតុការណ៍ផ្ទុះមីនតោនដែលបន្សល់ទុកពីសម័យសង្គ្រាមបណ្តាលឱ្យបុរសម្នាក់ឈ្មោះសៀក គឹមហុង អាយុ២០ឆ្នាំ បានរងរបួសធ្ងន់។មុនកើតហេតុជនរងគ្រោះបានបើកត្រាក់ទ័រភ្ជួរដីចម្ការហើយក៏កិនចំមីនតោននោះបណ្ដាលឱ្យផ្ទុះតែម្ដង។ភ្លាមៗអ្នកភូមិបានជួយដឹកបុរសរងរបួសទៅមន្ទីរពេទ្យស្រុកជាំក្សាន្តដើម្បីសង្គ្រោះបន្ទាន់។
ក្នុងករណីប្រឈមនឹងឃាតកលាក់មុខនេះមន្ត្រីផ្នែកដោះមីនបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំចូលទៅតំបន់ណាដែលសង្ស័យមានមីនត្រូវសាកសួរអាជ្ញាធរមូលដ្ឋានជាមុនសិនមុននឹងទៅ។កុំប៉ះពាល់ពេលឃើញមីននិងគ្រាប់មិនទាន់ផ្ទុះហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ចនិងក្រុមបោសសម្អាតមីនដែលនៅជិតទីនោះ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *