ព័ត៌មានជាតិ

អភិបាលខេត្ត អញ្ជើញក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានា និងពុទ្ធាភិសេកភ្នុងវត្តឥន្ទកោសី

 

កំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២អញ្ជើញចូលរួមក្នុងពិធី បុណ្យឆ្លងដំបូលព្រះវិហារ សមិទ្ធផល នានា និងពុទ្ធាភិសេក នៅក្នុងវត្តឥន្ទកោសីស្ថិតក្នុងភូមិទី៤ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
អភិបាលកំពង់ចាម និងលោកសៀង ណាំបានសំណេះសំណាលជាមួយពុទ្ធិបរិស័ទ្ធពាក់ព័ន្ធបញ្ហាជីវភាព សន្តិសុខទូទៅ ការអភិវឌ្ឍមូលដ្ឋាន បញ្ហាកូវីដ-១៩ យុទ្ធនាការបោះឆ្នោត និងការទៅបំពេញសិទ្ធិជាពលរដ្ឋទៅបោះ ឆ្នោតនាពេលខាងមុខ។

ឆ្លៀតយកឱកាសនៃការជួបជុំពុទ្ធបរិស័ទ្ធព្រះចៅអធិការ ព្រះសង្ឃ យាយជី តាជី និងអ៊ំ ពូ មីង បងប្អូនប្រធានក្រុមការងារក៏បានជម្រាបជូនអង្គពិធីផងដែរអំពីបញ្ហានយោបាយជាតិ និងអន្តរជាតិ។ បច្ចុប្បន្នភាពនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ការស្តារសេដ្ឋកិច្ចជាតិឡើងវិញស្របតាមគន្លងប្រក្រតីភាពថ្មី សកម្មភាពបង្កបង្កើនផល ព្រមជាមួយការផលិតស្បៀងប្រចាំថ្ងៃ។ជាពិសេសគុណសម្បត្តិដ៏ធំធេងរបស់រាជរដ្ឋាភិបាលដែលបានកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យមានសុខសន្តិភាព និងការរីកចម្រើនដែលមាននាពេលបច្ចុប្បន្ន។

លោកក៏បានក្រើនរំលឹកបងប្អូនត្រូវទៅបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ខាងមុខជូនគណបក្សប្រជាជនដើម្បីអនាគតភ្លឺស្វាងរបស់យើង កូនចៅយើង និងប្រទេសជាតិយើងទទួលសុខសន្តិភាព និងទទួលបានការអភិវឌ្ឍថ្មីៗបន្តទៀត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *