ព្រះវិហារ៖ស្នាមមេដៃប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារត្រូវបានអាជ្ញាធរប្រគល់ឱ្យតាមការទាមទារវិញហើយនៅថ្ងៃទី២២ ខែតុលាឆ្នាំ២០២១នេះ។បន្ទាប់ពីមានផ្ទុះការតវ៉ាថាអាជ្ញាធរបានយកស្នាមមេដៃពួកគាត់ទៅប្រើប្រាស់ខុសគោលដៅ។
លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ស្នាមមេដៃប្រជាពលរដ្ឋជាច្រើននៅស្រុកត្បែងមានជ័យខេត្តព្រះវិហារត្រូវបានអាជ្ញាធរស្រុកបានប្រគល់ឱ្យតាមការទាមទារវិញហើយ។
ករណីប្រជាពលរដ្ឋផ្តិតមេដៃនេះ គឺមិនមែនដើម្បីធ្វើប្រាសាទនោះទេ គឺដើម្បីកំណត់ព្រំដីរបស់គាត់ឱ្យបានច្បាស់លាស់ ចៀសវាងការធ្វើប្លង់ដីនៅថ្ងៃក្រោយ មានការប្រែប្រួល៕