ព័ត៌មានសន្តិសុខសង្គម

នគរបាលបញ្ជូនជនសង្ស័យ២នាក់ ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ!

#ខេត្តព្រះសីហនុ៖នគរបាលខេត្តព្រះសីហនុ បានបង្ក្រាបករណីគ្រឿងញៀនដោយចាប់ជនសង្ស័យ២នាក់ហើយបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់នៅថ្ងៃនេះ។
មន្ត្រីនគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា ការចុះបង្ក្រាបបទល្មើសគ្រឿងញៀននិងចាប់បានបុរសពាក់ព័ន្ធ២នាក់នោះធ្វើឡើងនៅភូមិស្រែក្នុង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែតុលាកន្លងទៅ។
ជនសង្ស័យទាំង២នាក់ឈ្មោះ-ឈ្មោះអែល យូសុះ អាយុ៤១ឆ្នាំនៅភូមិស្រែក្នុង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុនិង-ឈ្មោះ ឡោះ សារី ហៅ ធុន អាយុ២៨ឆ្នាំជាកម្មករសំណង់ នៅភូមិឃុំជាមួយគ្នា។សមត្ថកិច្ចដកហូតវត្ថុតាង -ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៣កញ្ចប់-ទូរសព្ទដៃ២គ្រឿង ។ក្រោយពីចាប់ខ្លួនជនសង្ស័យខាងលើនគរបាលជំនាញខេត្តព្រះសីហនុបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *