ព័ត៌មានសន្តិសុខសង្គម

ស្រាវជ្រាវចាប់បុរសម្នាក់ ពាក់ព័ន្ធសម្លាប់ក្មេង ត្រៀមបញ្ជូនទៅតុលាការ

កណ្ដាល៖នគរបាលជំនាញខេត្តកណ្ដាលបានស្រាវជ្រាវចាប់បុរសម្នាក់ពាក់ព័ន្ធករណីឃាតកម្មទៅលើក្មេងប្រុសអាយុ១០ឆ្នាំម្នាក់នៅស្រុកពញាឮហើយត្រៀមបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា កម្លាំងជំនាញបានទទួលព័ត៌មានថាឃើញសាកសពក្មេងប្រុសម្នាក់ឈ្មោះ ធី សុកសំណាង ហៅ ង៉ូវ អាយុ១០ឆ្នាំជាសិស្សថ្នាក់ទី២ នៅភូមិព្រែកតាព្រហ្ម ឃុំ កំពង់អុស ស្រុកពញាឮ ខេត្តកណ្តាលត្រូវបានគេសងសង្ស័យជាករណីអត្តឃាត។
បន្ទាប់មកនៅថ្ងៃទី១៤ ខែកញ្ញាសមត្ថកិច្ចសហការជាមួយអង្គភាពការពារកុមារ-ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម HIT និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត FST បានចូលរួមក្នុងការស៊ើបអង្កេត និងពិនិត្យកន្លែងកើតហេតុ ដោយមានកិច្ចសហការជាមួយក្រសួងមហាផ្ទៃ និងនគរបាលខេត្តកណ្តាល។
សមត្ថកិច្ចបានកំណត់មុខសញ្ញានិងឃាត់ខ្លួនបុរសម្នាក់ឈ្មោះ មិន រតនា ហៅ ម៉ៅ អាយុ ២៩ឆ្នាំ ជាអ្នកចាំដីចម្ការស្នាក់នៅភូមិឃុំខាងលើ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបខ្លួនពិតជាបានយកខ្សែខ្សែនីឡុងយកមកចងរុំរឹតកក្មេងរងគ្រោះសម្លាប់តែម្តង។មូលហេតុរូបខ្លួនខឹងក្មេងរងគ្រោះកាលពី២ខែមុន។បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅ នគរបាលស្រុកពញាឮដើម្បីកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *