កំពត៖សមត្ថកិច្ចកំពុងតាមចាប់ជនដៃដល់ដែលប្លន់យកទ្រព្យសម្បត្តិពីស្រ្តីម្នាក់រួចរំលោភសម្លាប់ក្នុងព្រៃកាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២។
សមត្ថកិច្ចខេត្តកំពតបានឱ្យដឹងនៅថ្ងៃទី១៥ ខែកញ្ញានេះថា ស្ត្រីវ័យក្មេងម្នាក់ត្រូវបានគេប្រទះឃើញស្លាប់អាត្រាតកាយក្នុងគម្ពោធព្រៃសង្ស័យករណីឃាតកម្មរំលោភសម្លាប់រួចប្លន់យកទ្រព្យសម្បត្តិ។ស្ត្រីរងគ្រោះឈ្មោះ ឆាលីអាយុ២០ឆ្នាំត្រូវជនមិនស្គាល់មុខបានសម្លាប់បំបាត់ដានបន្ទាប់ពីរំលោភនិងប្លន់យកទ្រព្យសម្បត្តិ។ករណីនេះស្ថិតនៅមិនឆ្លាយពីភូមិស្រែឡាវ ឃុំត្រពាំងឡាំង ស្រុកឈូក ខេត្តកំពត ខណៈពេលដែលនាងទៅផ្លាស់ក្របីយកទៅឱ្យផឹកទឹក។ ក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុនាងបានជិះម៉ូតូចេញពីផ្ទះទៅដឹកក្របីផឹកទឹក។នាងក៏បានបាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញទើបបង្កមានការភ្ញាក់ផ្អើលពេញភូមិ។
សមត្ថកិច្ចស្រុកឈូកបានបញ្ជាក់ថា ក្រោយពេលពិនិត្យសពស្ត្រីរងគ្រោះឃើញអត្រាតកាយហើយសន្និដ្ឋានថា នាងត្រូវបានជនដៃដល់រំលោភរួចសម្លាប់បំបាត់ភស្តុតាង។ពេលនេះសមត្ថកំពុងស្រាវជ្រាវចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់៕