ព័ត៌មានសន្តិសុខសង្គម

បើកម៉ូតូលឿនជ្រុលទៅបុករថយន្ត បណ្ដាលឱ្យរបួសធ្ងន់២នាក់!

ភ្នំពេញ៖បុរសម្នាក់និងអ្នករួមដំណើរជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តទំនើបម៉ាកហ្វដពីចំហៀងពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ទាំង២នាក់។
គ្រោះថ្នាក់ចរាចរណ៍នោះនៅម្តុំភ្លើងស្តុបក្រោមស្ពានអាកាស៧មករាតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកកាលពីម៉ោងជាង១រំលងអធ្រាត្រចូលថ្ងៃទី១២ ខែវិច្ឆិកា។កម្លាំងសន្តិសុខបានឱ្យដឹងថា មុនកើតហេតុមានរថយន្តម៉ាកហ្វដផ្លាកលេខព្រៃវែង2B-3555 ធ្វើដំណើរតាមផ្លូវលេខ២៧១ ឆ្លងផ្លូវលេខ៥៩៨។
មកដល់កន្លែងខាងលើក៏មានម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1IV-5459 ជិះឌុបគ្នា២នាក់តាមផ្លូវសហព័ន្ធរុស្ស៊ីក្នុងល្បឿនលឿនជ្រុលបុករថយន្តហ្វដពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលរងរបួសធ្ងន់ទាំង២នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ។ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំសងខាង។
បន្ទាប់ពីកើតហេតុផ្នែកជំនាញចរាចរណ៍បានចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *