ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកជាមួយម៉ូតូសណ្ដោងរុឺម៉ក ក្រឡាប់រងរបួសធ្ងន់៣នាក់!

ភ្នំពេញ៖រថយន្តឡិចស៊ីសRX400hបានបើកបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កពេញទំហឹងរ៉ឺម៉កក៏ក្រឡាប់ផ្ងារកង់បណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវលេខ១៩៩ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងកាលពីរំលងអធ្រាត្រចូលថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២២។អ្នកនៅជិតទីនោះបានឱ្យដឹងថា មុនកើតហេតុមានរថយន្តម៉ាកឡិចស៊ីស RX400h ផ្លាកលេខ ភ្នំពេញ 2AL-9325 បើកតាម ផ្លូវលេខ៤៣០ ពីត្បូងទៅជើង។
មកដល់កន្លែងខាងលើស្រាប់តែមានម៉ូតូសណ្ដោងរ៉ឺម៉កបើកចេញពីផ្លូវលេខ១៩៩ពីលិចទៅកើតក្នុងល្បឿនលឿនបានបុកជាមួយរថយន្តកំពុងឆ្លងផ្លូវពេញទំហឹងបណ្ដាលឱ្យម៉ូតូសណ្ដោងរ៉ឺម៉កក្រឡាប់ផ្ងារកង់រងរបួសធ្ងន់៣នាក់។ រីឯរថយន្តខូចខាតខាងមុខយ៉ាងដំណំ។ក្រោយមានគ្រោះថ្នាក់សមត្ថកិច្ចបានចុះដល់ភ្លាមៗដើម្បីអន្តរាគមន៍និងបាននាំយកអ្នករងរបួសទៅមន្ទីរពេទ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *