ព័ត៌មានសន្តិសុខសង្គម

អគ្គីភ័យកើតពីផ្ទុះកំប៉ុងហ្គាស ឆេះផ្ទះអស់២ខ្នង និងម៉ូតូ២គ្រឿង

កំពត៖ភ្លើងកើតឡើងពីការផ្ទុះកំប៉ុងហ្គាសបានឆេះបំផ្លាញផ្ទះអស់ខ្នងនិងម៉ូតូ២គ្រឿងនៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោកាលពីរំលងអធ្រាត្រចូលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២២។
សមត្ថកិច្ចស្រង់សម្តីអ្នករស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យមានការឆាបឆេះនេះគឺ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាសតូចៗ ដោយផ្ទះនេះបញ្ចូលហ្គាសលក់។ជាមួយនោះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់ចំនួន៣គ្រឿងបាញ់ទឹកអស់៦រថយន្តភ្លើងបានរលត់ទៅវិញ រយៈពេលជាងមួយម៉ោង។
ហេតុការណ៍នេះ បានបណ្តាលឱ្យខូចខាតផ្ទះអស់ចំនួន២ខ្នង ម៉ូតូចំនួន២គ្រឿង ព្រមទាំងទំនិញចាប់ហួយ និងសម្ភារជាច្រើនទៀត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *