ព័ត៌មានសន្តិសុខសង្គម

ឡើងប្រក់ដំបូលផ្ទះស័ង្កសី ត្រូវចរន្តភ្លើងឆក់ធ្លាក់មកដីស្លាប់

ស្វាយរៀង៖ បុរសម្នាក់បានឡើងប្រក់ដំបូលផ្ទះស័ង្កសីរបស់ឪពុកក៏ត្រូវខ្សែភ្លើងកកិតដាច់ជ័រស្រោបឆ្លងចរន្តឆក់ធ្លាក់មកដីបណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងស្ថិតនៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាបខេត្តស្វាយរៀងកាលពី ល្ងាចថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២២ ។បុរសដែលស្លាប់ឈ្មោះ សំ មន្ថា ហៅទ្រីត អាយុ៤២ឆ្នាំជាជាងដែកនៅកន្លែងកើតហេតុខាងលើ ។
អ្នកភូមិបានឱ្យដឹងថា មុនកើតហេតុបុរសឈ្មោះសំ មន្ថា បានឡើងទៅប្រក់ដំបូលស័ង្កសីផ្ទះរបស់ឪពុក។ដោយប៉ះចំខ្សែភ្លើងកកិតដាច់សំបកជ័រស្រោបបណ្តាលឱ្យឆក់ធ្លាក់មកដល់ដីត្រូវក្រុមគ្រួសារហៅរថយន្តសាមុយដឹកទៅមន្ទីរពេទ្យជួយសង្គ្រោះតែ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *