ព័ត៌មានសន្តិសុខសង្គម

បញ្ជូនថៃ២នាក់ ជាមួយគ្រឿងញៀនជាង១គីឡូទៅតុលាការ

បន្ទាយមានជ័យ៖កម្លាំងនគរបាលនៅថ្ងៃទី២៦ ខែកុម្ភ:នេះបានបញ្ជូនជនជាតិថៃប្រុសស្រី២នាក់ពាក់ព័ន្ធគ្រឿងញៀនជាងមួយគីឡូក្រាមទៅតុលាការ។
មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា កាលពីថ្ងៃទី ២៤ ខែកុម្ភ: ឆ្នាំ២០២២ កម្លាំងបានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននិងចាប់ជនសង្ស័យប្រុសស្រីជនជាតិថៃចំនួន២នាក់ដែលប្រព្រឹត្តនៅបន្ទប់ជួលក្នុងភូមិសាមគ្គីមានជ័យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនជាតិថៃដែលចាប់ខ្លួន២នាក់នោះឈ្មោះ សុវណ្ណារ៉ាត់សាំល(Suwannarat Sumlle)ភេទស្រី អាយុ ៣២ ឆ្នាំនិងឈ្មោះ ឆៃយ៉ាផន ភុនធុម (Chaiyaporn Porntum)ភេទប្រុស អាយុ៤១ឆ្នាំ ។ សមត្ថកិច្ចដកហូតបានវត្ថុតាង-ថ្នាំគ្រាប់ WY ពណ៌ក្រហម១៥ថង់ចំនួន២.៩២០គ្រាប់-គ្រឿងញៀន ប្រភេទម៉ាទឹកកក ១០៣ កព្ចាប់-សរុបទម្ងន់ជាងមួយគីឡូក្រាម-ដបកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន៥-កូនជញ្ជីង១- ទូរសព្ទ២គ្រឿង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *