ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ច បង្រ្កាបល្បែងស៊ីសងខុសច្បាប់ ប្រភេទហ្គេមបាញ់ត្រី នៅសង្កាត់ច្រាំងចំរេះទី ១

ភ្នំពេញ÷នៅរសៀលថ្ងៃទី២៥ខែកុម្ភ:ឆ្នាំ២០២២វេលាម៉ោង១៧:០០នាទី
អនុវត្តតាមបញ្ជាដឹកនាំរបស់លោកឯក ឃុនដឿន អភិបាលនៃគណ:អភិបាលខណ្ឌប្ញស្សីកែវ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌ​ សហការជាមួយគណ:បញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី១ បានចុះធ្វើរដ្ឋបាលនៅ ទីតាំងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពញ ទន្ទឹមការចុះធ្វើរដ្ឋបាលនោះ ក្រុមការងារបានជួបប្រទះអ្នកលេងល្បែងស៊ីសង១កន្លែងស្ថិតក្នុងក្រុមទី១៣ ភូមិ៤សង្កាត់ច្រាំងចំរេះទី១ដដែល កំពុងលេងល្បែងស៊ីសងប្រភេទហ្គេមបាញត្រីដែលជាមុខសញ្ញារបស់អជ្ញាធរកំពុងស្វែងរកបង្ក្រាប ពេលនោះក្រុមការងារសម្រេចបង្គ្រាបទីតាំងលេងល្បែង ខាងលើ ដោយធ្វើការដកហូតវត្ថុតាងដូចជា ទូហ្គេមបាញ់ត្រីចំនួន១គ្រឿង និងសម្ភារ:បំរើឲ្យការលេងល្បែង មួយចំនួន​ និងសំរេចបិតផ្ទះបណ្តោះអាសន្តដេីម្បីស្រាវជ្រាវបន្តរ​ ។

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *