ព័ត៌មានសន្តិសុខសង្គម

នាយរងនគរបាលប៉ុស្តិ៍ម្នាក់ ជិះម៉ូតូធ្លាក់ចូលប្រឡាយបណ្ដាលឱ្យស្លាប់

 

ស្វាយរៀង៖នាយរងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្នាធ្នង់ស្រុករំដួលម្នាក់ បានជិះម៉ូតូដឹកស្មៅស្រាប់តែរអិលធ្លាក់ចូលក្នុងប្រឡាយទឹកបណ្តាលឱ្យស្លាប់។ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅម្តុំចម្ការអំពៅ ក្នុងភូមិកំពោតទូក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីល្ងាចរសៀលថ្ងៃទី១៦ ខែកក្កដា។

សមត្ថកិច្ចបានឱ្យដឹងថា មន្ត្រីនគរបាលដែលស្លាប់ឈ្មោះ ឡុង សុខា អាយុ៣៦ឆ្នាំជានាយរងប៉ុស្ដិ៍រដ្ឋបាលឃុំថ្នាធ្នង់ នៅភូមិបុសតូច ឃុំពងទឹក ស្រុករំដូល ខេត្តស្វាយរៀង។មុនកើតហេតុជនរងគ្រោះជិះម៉ូតូដឹកស្មៅ ស្រាប់តែរអិលធ្លាក់ប្រឡាយបង្ហូរទឹកដោយខ្លួនឯងមិនមានអ្នកដឹងដើម្បីសង្គ្រោះបណ្តាលឱ្យស្លាប់តែម្តង។

ក្រោយមានឧបទ្ទវហេតុ កម្លាំងនគរបាលស្រុកនិងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យសពភ្លាមៗ។បន្ទាប់ពីពិនិត្យរួចសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយ គ្រោះថ្នាក់កើតឡើងដោយខ្លួនឯងមែន។ក្រោយមកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *