ព័ត៌មានសន្តិសុខសង្គម

រថយន្តទំនើបនិងរថយន្តដឹកសំរាមបុកគ្នាក្រឡាប់ បណ្ដាលឲ្យរបួសធ្ងន់៣នាក់

ស្វាយរៀង៖រថយន្តម៉ាកឡង់គ្រីស័រ PRADO បុកជាមួយរថយន្តដឹកសំរាមទិសដៅបញ្ច្រាស់គ្នាពេញទំហឹងបណ្តាលឱ្យក្រឡាប់ មនុស្ស៣នាក់រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងលើផ្លូវជាតិលេខ១ ក្នុងភូមិបាវិតលើ ក្រុងបាវិត ខេត្តស្វាយរៀងកាលពីទៀបភ្លឺចូលថ្ងៃទី២១ ខែកក្កដា។សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើករថយន្តដឹកសំរាមឈ្មោះ ភឹម សំអាត អាយុ៣៣ឆ្នាំ និងអ្នករួមដំណើរឈ្មោះយៀង សំអាត អាយុ ៥២ ឆ្នាំជាកម្មករប្រមូលសំរាមនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
រីឯអ្នកបើករថយន្តម៉ាកឡង់គ្រីស័រ PRADOឈ្មោះ ហ្សេនឡៃម៉ាន អាយុ ២៩ឆ្នាំនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។មុនកើតហេតុ រថយន្តដឹកសំរាម បើកពីលិចទៅកើតហើយក៏បានបត់ឆ្វេងទៅបុកជាមួយរថយន្តម៉ាក LAND CRUISER PRADOផ្លាកលេខ ភ្នំពេញ 2AI-5080ក្នុងទិសដៅបញ្ច្រាសគ្នាបណ្ដាលឱ្យក្រឡាប់ មនុស្សរងរបួសធ្ងន់៣នាក់ ។
ក្រោយកើតហេតុសមត្ថកិច្ចបានជួយដឹកយកអ្នករបួសទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ចំណែករថយន្តទាំង២គ្រឿងយកមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីដោះស្រាយតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *